វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានដើរទន្ទឹមគ្នាដើម្បីការអភិវឌ្ឍន៍របស់មនុស្សជាតិ។ ដោយសារតែការយល់ឃើញពីសារសំខាន់នេះ ទើបនៅពាក់កណ្តាលឆ្នាំ 2022 ក្រុមហ៊ុន Liberty ដែលជាសាជីវកម្មប្ដូររូបិយប័ណ្ណបរទេសដ៏ល្បីឈ្មោះ បានចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តមួយដើម្បីបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ការប្ដូររូបិយប័ណ្ណបរទេសដ៏ពិសេសមួយ។ គោលដៅពួកយើងគឺដើម្បីជួយឱ្យអតិថិជនអាច ប្រើសេវាកម្មប្តូររូបិយប័ណ្ណបរទេសដ៏គួរឱ្យទុកចិត្តរបស់ Liberty យ៉ាងងាយស្រួល និងឆាប់រហ័ស។

សេវាកម្មបំប្លែងរូបិយប័ណ្ណរបស់ Liberty មានអត្ថប្រយោជន៍លេចធ្លោជាច្រើន។

បន្ទាប់ពីការស្រាវជ្រាវ និងការអភិវឌ្ឍន៍អស់រយ:ពេលជិត 6 ខែមកនេះ នៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន Liberty បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី Liberty Exchange & Transfer App ទៅលើទីផ្សារ។ កម្មវិធីនេះអាចប្រើបានជាមួយមុខងារពិសេសជាច្រើនដែលភ្ជាប់មកជាមួយ ហើយកម្មវិធីនេះនឹងជួយលោកអ្នកប្រើប្រាស់សន្សំពេលវេលា និងមានភាពងាយស្រួលក្នុងប្តូររូបិយប័ណ្ណបរទេសនាពេលអនាគត។

កម្មវិធីនេះបានរួមបញ្ចូល 4 ភាសាគឺ អង់គ្លេស ចិន វៀតណាម និងខ្មែរ ដើម្បីជួយអតិថិជនលុបបំបាត់ឧបសគ្គភាសាទាំងឡាយដែលលោកអ្នកដែលធ្លាប់ជួបប្រទះនៅពេលធ្វើប្រតិបត្តិការជាទូទៅ។ អតិថិជនគ្រាន់តែបញ្ចប់ជំហានចុះឈ្មោះ និងបញ្ចូលព័ត៌មានចាំបាច់មួយចំនួន រួចផ្តល់លេខកូដ QR និងបង់ប្រាក់ទៅឱ្យភ្នាក់ងារជាការស្រេច។ នោះលោកអ្នកនឹងធ្វើប្រតិបត្តិការបានជោគជ័យជាមួយ Liberty។

ដំណើរការប្រតិបត្តិការរបស់ Liberty

លើសពីនេះ កម្មវិធី Liberty Exchange & Transfer ក៏មានមុខងារប្ដូរអំណោយ ដើម្បីប្ដូរទៅជា L-Points បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនីមួយៗសម្រាប់អតិថិជនរបស់យើងផងដែរ។ L-Point អាចផ្លាស់ប្តូរទៅជាសាច់ប្រាក់ ឬរបស់ដ៏មានតម្លៃផ្សេងៗ។

មិនតែប៉ុណ្ណោះ កម្មវិធី Liberty Exchange & Transfer មានភាពងាយស្រួលប្រើ និងមានភាពងាយស្រួលក្នុងការរកមើលអត្រាប្តូរប្រាក់ថ្មីៗ។ កម្មវិធីប្តូររូបិយប័ណ្ណ Liberty ក៏ផ្តល់នូវប្រព័ន្ធសុវត្ថិភាពដ៏រឹងមាំ និងមានការអ៊ិនគ្រីបរាល់ប្រតិបត្តិការទាំងអស់ ដែលធានាឱ្យអតិថិជនមានទំនុកចិត្តនៅពេលប្តូររូបិយប័ណ្ណបរទេសរបស់ពួកគេ។

ក្រុមការងារព័ត៌មានវិទ្យាដ៏ស្វាហាប់របស់ Liberty

ដោយសារព័ត៌មានវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម វាជាកត្តាចាំបាច់សម្រាប់អាជីវកម្មក្នុងការចាប់យកឱកាសនេះ ដើម្បីអភិវឌ្ឍជាមួយនឹងការរីកចម្រើននេះ។ ការវិនិយោគ និងការបង្កើតកម្មវិធីប្តូររូបិយប័ណ្ណ Liberty នេះគឺជាជំហានដ៏សំខាន់មួយរបស់យើងក្នុងការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរ សម្របខ្លួន និងអភិវឌ្ឍ ដើម្បីផ្តល់សេវាកម្មដ៏ល្អមួយដល់អតិថិជនរបស់យើង។

ក្រុមការងារកម្ពុជាដ៏ស្វាហាប់ និងជំនាញរបស់ពូកយើងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍកម្មវិធី ដោយប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីកែលម្អបទពិសោធន៍របស់អ្នកប្រើប្រាស់ក្នុងផ្នែកប្ដូររូបិយប័ណ្ណបរទេសនេះ។

ទាញយក Liberty App ឥឡូវនេះ