អំពីពួកយើង – Liberty Exchange

title-overlay
                           

តើពួកយើងជាអ្នកណា?

Liberty Exchange គឺជា FinTech ដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ 2021 ពួកយើងបានផ្តល់សេវាកម្មជាច្រើន រួមទាំងការផ្ទេរប្រាក់ដ៏ឆ្លាតវៃ ការប្តូរប្រាក់បរទេស និងការផ្ដល់ជាដំណោះស្រាយទូទាត់ប្រាក់ដល់អតិថិជន និងអាជីវកម្មសាជីវកម្ម។
យើងធានាថាថវិកាទាំងអស់នឹងទៅដល់ទីតាំងដែលត្រូវទៅដល់ជាមួយនឹងភាពឆាប់រហ័ស ភាពបត់បែន និងសុវត្ថិភាព។
នៅ Liberty យើងតែងតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបំណងប្រាថ្នារបស់អតិថិជនយើងមិនថាពួកគេនៅទីណានោះទេ ពួកយើងជាដៃគូបច្ចេកវិទ្យាដែលគួរឱ្យទុកចិត្តរបស់ពួកគេជានិច្ច។

14+

ប្រទេស

100+

ប្រភេទច្រកទូទាត់ប្រាក់

កម្មវិធីទូរស័ព្ទដៃ

ប្តូរ និងផ្ទេរប្រាក់

Liberty - ជាកម្មវិធីតែមួយគត់ដែលគាំទ្រ USDT នៅលើទីផ្សារ

app-icon phone

ចក្ខុវិស័យ

Liberty មានគោលបំណងក្លាយជាអ្នកឈានមុខគេក្នុងតំបន់ខាងផ្នែកការផ្ទេរប្រាក់ជាសាកល ដោយការអនុវត្តបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផល និងសេវាកម្ម ដើម្បីផ្តល់នូវសេវាកម្មដែលមានគុណភាពល្អបំផុតដល់អតិថិជន។

បេសកកម្ម

Liberty ត្រូវបានបង្កើតឡើងជាមួយនឹងបេសកកម្មដើម្បីដកចេញនូវឧបសគ្គភាសា និងចម្ងាយទីតាំងរបស់អតិថិជនក្នុងការប្ដូររូបិយប័ណ្ណបរទេស។ ពួកយើងជួយអោយអតិថិជនម្នាក់ៗសម្រេចនូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេកាន់តែរលូន និងមានប្រសិទ្ធភាព។

លើសពីនេះទៅទៀត កត្តាជំរុញទឹកចិត្តរបស់យើងដ៏ធំបំផុតគឺការចូលរួមចំណែកផ្ដល់អោយសង្គមជាមួយនឹងផលិតផលដែលមានតម្លៃ នាំមកនូវភាពងាយស្រួល និងភាពទំនើបសម្រាប់ជីវិត។​ ពួកយើងនឹងខិតខំធ្វើឱ្យអនាគតកាន់តែរីកចម្រើនតាមរយៈការច្នៃប្រឌិតរបស់បច្ចេកវិទ្យាពួកយើង។

តម្លៃ​ស្នូល

ភាពស្មោះត្រង់

​ការប្តេជ្ញាចិត្ត

ការផ្ដល់ឥទ្ធិពល

ការយកចិត្តទុកដាក់

core-values
                           

ដៃគូររបស់យើង

aba
alipay
wechat
houne
sbi
hbsc
napas
                           

រចនាសម្ព័ន្ធ

organization-chart