ក្នុងនាមជាអ្នកទេសចរ ឬអាជីវករ ពេលរៀបចំគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តើអ្នកឆ្ងល់ទេថាតើភ្នាក់ងារប្តូរប្រាក់ណាដែលងាយស្រួល និងអាចទុកចិត្តបាន ហើយមានប្រូម៉ូសិនជាច្រើន? តោះ!មកអានអត្ថបទនេះហើយទទួលចំណេះដឹងខ្លះៗអំពីការប្តូររូបិយប័ណ្ណបរទេសនៅប្រទេសកម្ពុជា!

តើកន្លែងណាដែលអ្នកអាចទុកចិត្តបានក្នុងការប្តូររូបិយប័ណ្ណបរទេសនៅប្រទេសកម្ពុជា?

នៅច្រកទ្វារព្រំដែន

នៅពេលមកដល់ប្រទេសកម្ពុជា អ្នកនឹងត្រូវបំពេញបែបបទចាំបាច់នៅច្រកព្រំដែន។ នៅទីនោះ អ្នកនឹងឃើញមានមនុស្សមួយចំនួនដែលផ្តល់សេវាកម្មប្តូររូបិយប័ណ្ណបរទេសក្នុងអត្រាផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជ្រើសរើសប្តូរប្រាក់តាមវិធីសាស្ត្រនេះ ដើម្បីចៀសវាងនូវការខាតបង់អត្រាប្តូរប្រាក់ផ្សេងៗ។

នៅធនាគារក្នុងស្រុក

ដោយសារតែសុវត្ថិភាព ការប្តូរប្រាក់នៅធនាគារក៏ជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកទេសចរជាច្រើននៅពេលពួកគេមកដល់ប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែ ការប្តូរប្រាក់នៅធនាគារគឺតម្រូវអោយអ្នកចំណាយពេលច្រើន ព្រោះវាមានច្រើនដំណាក់កាល និងអត្រាប្តូរប្រាក់ខ្ពស់។

នៅហាងមាស តូបប្តូរប្រាក់ និងធនាគារ

បន្ថែមពីលើនេះ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ អ្នកក៏មានជម្រើសផ្សេងៗសម្រាប់ពិចារណាផងដែរ។ អ្នកអាចស្វែងរកតូបប្តូរប្រាក់បានយ៉ាងងាយស្រួលនៅតាមសងខាងផ្លូវ ក្នុងហាងមាស និងនៅផ្សារផ្សេងៗ (ស្ទើរតែគ្រប់ផ្សារទាំងអស់មានតូបប្តូរប្រាក់ ហើយទីតាំងទាំងនេះផ្តល់អត្រាប្តូរប្រាក់ប្រសើរជាងនៅច្រកព្រំដែន)។ អ្នកទេសចរភាគច្រើនចូលចិត្តប្តូរប្រាក់នៅទីតាំងទាំងនេះ ពីព្រោះវាមានភាពរហ័ស និងអត្រាប្តូរប្រាក់ដែលអាចទទួលយកបាន ប៉ុន្តែអ្នកក៏គួរតែប្រុងប្រយត្ន័នៃការក្លែងបន្លំផងដែរ។

តូបប្តូរប្រាក់នៅកម្ពុជា

ការប្តូររូបិយប័ណ្ណនៅ Liberty

ដូច្នេះ តើអ្នកអាចស្វែងរកទីតាំងប្តូរប្រាក់ដែលគួរឱ្យទុកចិត្ត និងអត្រាប្តូរប្រាក់ល្អជាមួយនឹងដំណើរការដ៏សាមញ្ញ និងរហ័សបាននៅឯណា?

ពួកយើងសូមណែនាំសេវាកម្មប្តូរប្រាក់ដ៏ល្អរបស់ Liberty ជូនអ្នក។

នៅ Liberty មិនត្រឹមតែអ្នកអាចប្តូរប្រាក់រៀល ឬ USD ប៉ុណ្ណោះទេ យើងក៏ផ្តល់នូវការប្តូររូបិយប័ណ្ណទៅដល់ 15រូបិយប័ណ្ណផ្សេងទៀត រួមមាន CNY, VND, INR, AED, USDT និងច្រើនទៀត។

មិនតែប៉ុណ្ណោះ Liberty ត្រូវបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មប្តូរប្រាក់ស្របច្បាប់ ដោយធនាគារជាតិនៃកម្ពុជា  ដូច្នេះអតិថិជនអាចមានទំនុកចិត្ត 100% ដើម្បីធ្វើប្រតិបត្តិការនៅទីនោះ។

ធនាគារជាតិនៃកម្ពុជាបានចេញអាជ្ញាប័ណ្ណដើម្បីអនុវត្តវិញ្ញាបនបត្រអាជីវកម្មប្តូរប្រាក់សម្រាប់សេវាកម្មរបស់ Liberty

ភ្នាក់ងាររបស់ Liberty ប្រចាំប្រទេសកម្ពុជាមាន៖

ភ្នាក់ងារ បាវិត – ម៉ុក បៃ៖

D117 បាវិតកណ្តាល ក្រុងបាវិត ប្រទេសកម្ពុជា

ភ្នាក់ងារភ្នំពេញ៖

ផ្ទះលេខ ១៤ ផ្លូវសម្តេច ហ៊ុន សែន រាជធានីភ្នំពេញ

ភ្នាក់ងារខេត្តព្រះសីហនុ៖

ផ្លូវ២ធ្នូរ ក្រុងព្រះសីហនុ ប្រទេសកម្ពុជា

បន្ទាប់ពីការស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជិត 6 ខែ នៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន Liberty បានបើកដំណើរការជាផ្លូវការនូវ Super App Liberty Exchange នៅលើទីផ្សារ។ កម្មវិធីនេះអាចប្រើបានជាមួយមុខងារជាច្រើនដែលភ្ជាប់មកជាមួយ ហើយពួកយើងសន្យាថានឹងជួយអ្នកប្រើប្រាស់ក្នុងការសន្សំពេលវេលាជាមួយនឹងការប្តូររូបិយប័ណ្ណបរទេសនាពេលអនាគត។

Liberty បើកដំណើរការកម្មវិធីទូរស័ព្ទ Liberty Exchange & Transfer ដែលមានមុខងារផ្សេងៗសម្រាប់អ្នកប្រើប្រាស់

ទាញយកកម្មវិធី Liberty នៅទីនេះ៖

  • IOS៖ https://apps.apple.com/vn/app/liberty-exchange-transfer/id6443711280
  • Android៖ https://play.google.com/store/apps/details?id=kh.com.libertycurrencyexchange