នៅថ្ងៃទី 11 ខែមករា ឆ្នាំ 2023 ពិធីជប់លៀងឆ្នាំ 2022 របស់ Liberty – (រួមគ្នាដើម្បីគោលដៅតែមួយ!) បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនៅភោជនីយដ្ឋាន The Old Place Sea Food ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិធីជប់លៀងនេះមានការចូលរួមពីក្រុមប្រឹក្សាភិបាល បុគ្គលិកទាំងអស់ និងដៃគូដ៏មានតម្លៃរបស់ក្រុមហ៊ុនយើង។

ទីធ្លា​ដ៏​កក់ក្ដៅ​ត្រូវ​បាន​តុបតែង​ដោយ​ពណ៌​ខៀវ-ក្រហម​ដែល​គួរអោយទាក់ទាញ​ភ្នែក។

ការប្រារព្ធពិធីនេះត្រូវបានផ្តល់កិត្តិយសដោយវត្តមានរបស់ក្រុមប្រឹក្សាភិបាលទាំងមូលនៃក្រុមហ៊ុន។

ការចូលរួមពីក្រុមការងារវៀតណាម ខាងផ្នែកបច្ចេកវិទ្យា ទីផ្សារ និងរចនា។

បុគ្គលិករបស់ Liberty ធ្វើការនៅទីស្នាក់ការកណ្តាលកម្ពុជា។

ក្រុមផ្នែកលក់ និងAdminដ៏អស្ចារ្យរបស់ Liberty ។

លោក Tommy – អគ្គនាយកក្រុមហ៊ុន Liberty’s Group ថ្លែងសុន្ទរកថាបើកកម្មវិធីនៅក្នុងពិធីបំណាច់ឆ្នាំ និងពិធីបិទឆ្នាំ 2022។

លោក Matthew – នាយកប្រតិបត្តិនៃក្រុមហ៊ុន Liberty’s Group បានផ្តល់សុន្ទរកថាស្តីពីផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅឆ្នាំ 2023 ។

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានរួមគ្នាដើម្បីអបអរសាទរឆ្នាំថ្មី 2023 ។

សូមជូនពរដល់ឆ្នាំខាងមុខនេះ ក្រុមហ៊ុននឹងទទួលបានជោគជ័យបន្ថែមទៀត។

បរិយាកាសរីករាយក្នុងពិធីបំណាច់ឆ្នំា 2022។

ស្នាមញញឹមរបស់ក្រុមការងារផ្នែក Admin ។

សូមអបអរសាទរដល់ពួកយើងទាំងអស់គ្នាចំពោះការខិតខំប្រឹងប្រែងដ៏ធំធេងរបស់យើងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ពិធីជប់លៀងចុងឆ្នាំនៅឆ្នាំ 2022 គឺជាជោគជ័យដ៏ត្រចះត្រចង់ ដោយមានបុគ្គលឆ្នើមជាច្រើនបានចូលរួម។ វាក៏បើកជំពូកថ្មីមួយសម្រាប់ឆ្នាំ 2023ផងដែរ។ ការប្រារព្ធពិធីនេះបានជួយរឹតចំណងទំនាក់ទំនងរវាងក្រុមប្រឹក្សាភិបាល និងបុគ្គលិក ដែលវាក៏ជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ចាប់ផ្តើមឆ្នាំថ្មីនេះ។