បង្កើតឡើងនៅចុងឆ្នាំ 2021 Libertyត្រូវបានចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំ ហើយក្លាយជាសហគ្រាសឈានមុខគេមួយនៅ ប្រទេសកម្ពុជាក្នុងវិស័យប្តូររូបិយប័ណ្ណបរទេស។
បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការរីកចម្រើន និងការរីកដុះដាលជាបន្តបន្ទាប់ ឥឡូវនេះ Liberty បានពង្រីកប្រតិបត្តិការទៅកាន់ប្រទេសសរុបចំនួន 14 ជុំវិញពិភពលោក រួមទាំងប្រទេសវៀតណាម ចិន កម្ពុជា ឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សហភាពអារ៉ាប់រួម (UAE) ប៉ាគីស្ថាន នីហ្សេរីយ៉ា ស្រីលង្កា គុយវ៉ែត កាតា អូម៉ង់ និងបារ៉ែន។ ពួកយើងក៏បានផ្តល់សេវាប្ដូរប្រាក់ទៅរូបិយប័ណ្ណចំនួន 15 ផ្សេងៗគ្នា ដែលមានដូចជាVND, CNY, KHR, INR, GBP, USD, AED, PKR, NGN, LKR, KWD, QAR, OMR, BHD និង USDT cryptocurrency ។
Liberty អាចប្ដូរប្រាក់បានដល់ 15 រូបិយប័ណ្ណ។
មិនតែប៉ុណ្ណោះ ប្រព័ន្ធភ្នាក់ងាររបស់ Liberty កំពុងស្ថិតនៅលើសន្ទុះនៃការអភិវឌ្ឍន៍ដ៏រឹងមាំផងដែរ។ ក្រៅពីមានការិយាល័យកណ្តាលនៅភ្នំពេញ Liberty ក៏មានភ្នាក់ងារផ្សេងៗទៀតមួយចំនួន ដូចជា 4 ភ្នាក់ងារនៅក្នុងប្រទេសកម្ពុជា ភ្នាក់ងារចំនួន 1 នៅក្នុងប្រទេសឥណ្ឌា ភ្នាក់ងារចំនួន 1 នៅឌូបៃ និងភ្នាក់ងារជាច្រើនទៀតនៅទូទាំងពិភពលោកកំពុងស្ថិតក្នុងការដំណើរការ។
ការប្រកួតប្រជែងដ៏សំខាន់របស់ Liberty គឺអត្រាប្តូរប្រាក់ដែលមានលក្ខណ:ប្រកួតប្រជែងបំផុតរបស់យើង។ អត្ថប្រយោជន៍ និងភាពខុសគ្នារវាង Liberty និងក្រុមហ៊ុនដទៃគឺ Liberty មិនប្រមូលកម្រៃបន្ថែមណាមួយទេ។ Liberty មានក្រុមការងារដែលខិតខំប្រឹងប្រែងចាំជួយលោកអ្នកនៅនឹងកន្លែង 24/7 ដើម្បីកាត់បន្ថយពេលវេលាដំណើរការ និងធ្វើអោយបទពិសោធន៍របស់អតិថិជនកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត អត្ថប្រយោជន៍សំខាន់នៃសេវាប្តូរប្រាក់របស់ Liberty គឺ ភាពបត់បែនក្នុងការផ្ទេរប្រាក់ទៅកាន់ច្រកទូទាត់តាមអនឡាញល្បីៗដូចជា Huione, Alipay, Wechat, ធនាគារ ABA… និងធនាគារក្នុងស្រុកនៅបណ្ដាប្រទេសទាំង14ដែល Liberty បានពង្រីកអាជីវកម្មទៅដល់។
មិនតែប៉ុណ្ណោះ Liberty Currency Exchange ត្រូវបានផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មប្ដូរប្រាក់ស្របច្បាប់ ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022ផងដែរ។ ដូច្នេះលោកអ្នកអាចមានទំនុកចិត្តទៅលើសេវាកម្មរបស់យើង រួមទាំងជឿទុកចិត្កក្នុងការប្រើប្រាស់ Liberty សម្រាប់តម្រូវការផ្ទេរប្រាក់ និងការប្ដូរប្រាក់របស់លោកអ្នក។
Liberty ទទួលបានអាជ្ញាប័ណ្ណដើម្បីប្រកបអាជីវកម្មប្ដូរប្រាក់ដែលធានាដោយធនាគារជាតិនៃកម្ពុជា។
Liberty បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី Liberty Exchange & Transfer នៅចុងឆ្នាំ 2022 ដោយមានគោលដៅក្នុងការផ្តល់នូវសេវាកម្មប្ដូររូបិយប័ណ្ណបរទេសដែលមានគុណភាពខ្ពស់ដល់អតិថិជនទូទាំងពិភពលោក។ អត្ថប្រយោជន៍ដ៏អស្ចារ្យនៃកម្មវិធីនេះគឺថាវាជួយលុបរបាំងភាសានៅក្នុងការដំណើរការប្រតិបត្តិការរវាងអ្នកទទួល និងអតិថិជន ព្រមទាំងកាត់បន្ថយរយៈពេលប្រតិបត្តិការ និងមានមុខងារផ្សេងៗដែលភ្ជាប់មកជាមួយ។
កម្មវិធី Liberty មានមុខងារពិសេសៗជាច្រើន។
Liberty នឹងខិតខំប្រឹងប្រែងដើម្បីបម្រើលោកអ្នក 24/7 ជាមួយនឹងការនាំមកនូវផលិតផលល្អដ៏បំផុតជូនអតិថិជន។ ពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអតិថិជនទាំងអស់គ្នា!